Kylian Mbappeកំពុងតែក្លាយជាកីឡាករល្អបំផុតក្នុងលោក
ពិភពលោកកំពុងតែឆ្ងល់ថា តើនរណាទៅនឹងក្លាយជាអ្នកបន្តវេនពីកីឡាករLeo Messi និង Cristiano Ronaldoនាពេលអនាគត មិនយូរប៉ុន្មានសំណួរមួយនេះបានរកចម្លើយឃើញភ្លាមៗនោះគឺជាតារាបាល់ទាត់ដែលកំពុងតែលេចធ្លោរបស់ក្រុមជម្រើសជាតិបារាំងនិងក្លិបParis Saint-Germain ហាក់បីដូចជាមានអ្វីគ្រប់យ៉ាងដើម្បីក្លាយជាស្តេចនៃបាល់ទាត់។

ស្ថិតក្នុងអាយុ19ដូចគ្នាKylian Mbappeបានបំបែកកំណត់ត្រាជាច្រើន មិនត្រឹមតែប៉ុណ្ណោះខ្សែប្រយុទ្ធរូបនេះបានបំបែកកំណត់ត្រា៣មិនគួរឱ្យជឿរបស់តារាបាល់ទាត់ឆ្នើមព័រទុយហ្គាល់Ronaldoនិងតារាបាល់ទាត់ឆ្នើមអាហ្សង់ទីនLeo Messi។
ចាប់ផ្ដើមពីការរកគ្រាប់បាល់ឱ្យក្លិបរៀងៗខ្លួនរបស់ពួកគេ Mbappeបានរកគ្រាប់បាល់សរុប៥២គ្រាប់(MonocaនិងPSG) ខណៈដែរLeo Messiរកបាន២៥ និងChristiano Ronaldoរកបានតែ១៧គ្រាប់ប៉ុណ្ណោះ។
នៅក្នុងក្របខណ្ឌUEFA Champion LeagueវិញMbappe រកបានរហូតដល់១០ Messiរកបានតែ២គ្រាប់ទេ ចំណែកឯRonaldoវិញមិនបានស៊ុតចូលទាល់តែសោះ។
ក្រឡេកទៅមើលក្នុងជួរក្រុមជម្រើសជាតិវិញMbappeបានរកគ្រាប់បាល់បញ្ចូលទីឱ្យបារាំងបាន៩គ្រាប់ ខណៈMessiរកបាន៧គ្រាប់ ហើយRonaldoរកបានតែ៥គ្រាប់ទេ។
រឿងគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺMbappeបានរួមចំណែកជួយក្រុមមាន់គកបារាំងលើកពានរង្វាន់បាល់ទាត់ពិភពលោកថែមទៀតផង។


Comments
Post a Comment