Posts

Kylian Mbappeកំពុងតែក្លាយជាកីឡាករល្អបំផុតក្នុងលោក

Image
ពិភពលោកកំពុងតែឆ្ងល់ថា តើនរណាទៅ​នឹង​ក្លាយ​ជា​អ្នក​បន្ត​វេន​ពី​កីឡា​ករ​Leo Messi និង Cristiano Ronaldoនា​​ពេល​អនាគត​ មិន​យូរ​ប៉ុន្មាន​សំណួរ​មួយ​នេះ​បាន​រក​ចម្លើយ​ឃើញ​ភ្លាម​ៗនោះ​គឺ​ជា​តារា​បាល់​ទាត់​ដែល​​កំ​ពុង​តែ​លេច​ធ្លោ​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង​និងក្លិប​Paris Saint-Germain ហាក់​បី​ដូចជា​មាន​អ្វី​គ្រប់​យ៉ាង​ដើម្បី​ក្លាយ​ជា​ស្តេច​នៃ​បាល់​ទាត់។ ស្ថិត​ក្នុង​អាយុ​19​ដូច​គ្នា​Kylian Mbappeបាន​បំ​បែក​កំ​ណត់​ត្រា​ជាច្រើន​ មិនត្រឹម​តែប៉ុណ្ណោះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បំ​បែក​កំ​ណត់​ត្រា​៣​មិន​គួរ​ឱ្យ​ជឿ​របស់​តារា​បាល់​ទាត់​ឆ្នើម​ព័រទុយហ្គាល់​Ronaldoនិង​តារា​បាល់​ទាត់​ឆ្នើម​អាហ្សង់​ទីន​Leo Messi។ ចាប់ផ្ដើម​ពីការ​រក​គ្រាប់​បាល់​ឱ្យ​ក្លិប​រៀងៗ​ខ្លួន​របស់​ពួក​គេ​ Mbappeបាន​រក​គ្រាប់​បាល់​សរុប​៥២​គ្រាប់(MonocaនិងPSG) ខណៈ​ដែរ​Leo Messiរក​បាន​២៥​ និង​Christiano Ronaldoរកបានតែ​១៧​គ្រាប់​ប៉ុណ្ណោះ​។ នៅក្នុង​ក្រប​ខណ្ឌ​UEFA Champion Leagueវិញ​Mbappe រកបាន​រហូត​ដល់​១០ Messiរកបាន​តែ​២គ្រាប់​ទេ​ ចំណែក​ឯ​Ronaldo​វិញ​មិន​បាន​ស៊ុត​ចូល​ទាល់​តែ​សោះ​។ ក្រឡេកទៅមើល​ក្នុង​ជួរ​ក្រុម​ជម្រើស​ជាតិ​វិញ​M...

មិនធម្មតា​បឹង​កេត​នឹង​សាង់​សង់​កីឡាដ្ឋាន​ផ្ទាល់​ខ្លួន​ចំនួន​ពីរ

Image
បន្ទាប់​ពីមាន​ការ​បែក​ធ្លាយ​ព័ត៌មាន​ជាច្រើន​ជុំវិញ​គម្រោង​សាង​សង់​កីឡាដ្ឋាន​របស់​ក្លិន​បឹង​កេត​ ពេល​នេះ​លោក​បែ មករា​ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប​បាន​ចេញ​មុខ​បំ​ភ្លឺ​ក្នុង​ព័ត៌​មាន​ទាំង​នោះ​ជា​នឹង​កិច្ច​សម្ភាសន៍​ជា​មួយ​ក្រុម​ការ​ងារ​របស់​ទូស្សន៍​BTV។ លោក​បែ មករា​បាន​បញ្ជាក់​ថា​ ក្លិប​របស់​លោក​មាន​គម្រោង​សាង​សង់​កីឡា​ដ្ឋាន​ពិត​មែន​ហើយ​គម្រោ​ងនោះ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​បញ្ចុះ​សិលា​នា​សប្ដាហ៍​ក្រោយ​នេះ​។ លោក​បាន​បន្តថា​ ដើម​ឡើយ​ក្លិបគ្រាន់​តែ​​ចង់​សាង​កីឡាដ្ឋាន​ហ្វឹក​ហាត់​មួយ​​តែ​ប៉ុណ្ណោះ​សម្រាប់​នៅ​ភ្នំ​ពេញ​ព្រោះ​កីឡាករ​ភាគ​ច្រើន​គាត់​រស់​នៅ​ទី​នេះ​ហើយ​កីឡា​ដ្ឋាន​ពិត​ប្រាកដ​គឺ​នៅ​ទី​រួម​ខេត្ត​កំពង់​ចាម​ ប៉ុន្តែ​ដោយ​សារ​ស្វែង​រក​ទី​តាំង​ល្អ​មិន​ទាន់​បាន​ទើប​ក្លិប​បាន​បង្វែរ​ពី​ការ​ដែល​គ្រាន់​តែ​សាង​សង់​ជា​ទី​លា​ន​ហ្វឹក​ហាត់​ទៅ​ជា​កីឡាដ្ឋាន​សម្រាប់ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ពានរង្វាន់​សម្ដេច​ហ៊ុន​ សែននិង​ការ​ប្រកួត​នានា​​​តែម្ដង។​ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​នៅ​តែ​បញ្ជាក់​ថា ក្លិប​នឹង​នៅតែ​បន្ត​​គម្រោង​សាង​សង់​កីឡាដ្ឋាន​នៅ​ទីរួម​ខេត្ត​កំពង់ចាម​ដដ...