មិនធម្មតាបឹងកេតនឹងសាង់សង់កីឡាដ្ឋានផ្ទាល់ខ្លួនចំនួនពីរ
បន្ទាប់ពីមានការបែកធ្លាយព័ត៌មានជាច្រើនជុំវិញគម្រោងសាងសង់កីឡាដ្ឋានរបស់ក្លិនបឹងកេត ពេលនេះលោកបែ មករាដែលជាអ្នកចាត់ការទូទៅរបស់ក្លិបបានចេញមុខបំភ្លឺក្នុងព័ត៌មានទាំងនោះជានឹងកិច្ចសម្ភាសន៍ជាមួយក្រុមការងាររបស់ទូស្សន៍BTV។
លោកបែ មករាបានបញ្ជាក់ថា ក្លិបរបស់លោកមានគម្រោងសាងសង់កីឡាដ្ឋានពិតមែនហើយគម្រោងនោះនឹងចាប់ផ្ដើមដំណើរការបញ្ចុះសិលានាសប្ដាហ៍ក្រោយនេះ។ លោកបានបន្តថា ដើមឡើយក្លិបគ្រាន់តែចង់សាងកីឡាដ្ឋានហ្វឹកហាត់មួយតែប៉ុណ្ណោះសម្រាប់នៅភ្នំពេញព្រោះកីឡាករភាគច្រើនគាត់រស់នៅទីនេះហើយកីឡាដ្ឋានពិតប្រាកដគឺនៅទីរួមខេត្តកំពង់ចាម ប៉ុន្តែដោយសារស្វែងរកទីតាំងល្អមិនទាន់បានទើបក្លិបបានបង្វែរពីការដែលគ្រាន់តែសាងសង់ជាទីលានហ្វឹកហាត់ទៅជាកីឡាដ្ឋានសម្រាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតលីគកំពូលកម្ពុជា ពានរង្វាន់សម្ដេចហ៊ុន សែននិងការប្រកួតនានាតែម្ដង។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកនៅតែបញ្ជាក់ថា ក្លិបនឹងនៅតែបន្តគម្រោងសាងសង់កីឡាដ្ឋាននៅទីរួមខេត្តកំពង់ចាមដដែរ បន្ទាប់ពីស្វែងរកទីតាំងបានហើយ មិនត្រឹមតែប៉ុណ្ណោះគម្រោងទី២នោះលោកជឿជាក់ថានឹងមានភាពអស្ចារ្យ និងស្រស់ស្អាតជាងគម្រោងទី១ដែលនឹងចាប់ផ្ដើមដំណើរការសាងសង់នៅសប្ដាហ៍ក្រោយនេះទៀតផង។

Comments
Post a Comment